Friday, November 18, 2016

คำประจำวัน = ពាក្យប្រចាំថ្ងៃ

- วันนี้ / វ៉ាន់នី / = ថ្ងៃនេះ
- ท้องร่วง / ថងរួង / = រាក,រាកមួល
- หลาย / ឡាយ/ = ច្រើន
- ครั้ง / ខ្រាំង / = គ្រា,ពេល,លើក,ដង
- แล้ว / ឡែវ / = ហើយ,ស្រេច
+ วันนี้ผมท้องร่วงหลายครั้งแล้ว = ថ្ងៃនេះខ្ញុំរាកច្រើនដងហើយ ។

Thursday, July 28, 2016

នាមអរូបី

Abstract Noun = នាមអរូបី
Definition : abstract noun is a noun is used to name something that hasn't exact body and also can't touch or see but it mention the name quality,state of being and action.
>>> នាមអរូបិយគឺជានាមមួយដែលប្រើទៅលើវត្ថុខ្លះដែលមិនពិពណ៌នាទៅលើរូបរាង ហើយមិនអាចប៉ះពាល់ឬឃើញនោះទេ ប៉ុន្តែវាពន្យល់ពីគុណភាពនៃស្ថានភាពនិងអំពើ។
For examples;
development ការអភិវឌ្ឍន៍
childhood កុមារភាព
wisdom គតិបណ្ឌិត
etc...

Wednesday, July 27, 2016

នាមរូបី

Concrete Noun = នាមរូបី
Definition : concrete noun is a noun that we can be touched,tasted,seen heard  and smelt.
>>> នាមរូបិយ គឺជានាមមួយដែលយើង អាច ប៉ះ ,ភ្លក់,បានឃើញ,បានលឺ និងស្រូបក្លិនបាន។
For examples;
Salt អំបិល ( អាចភ្លក់រសជាតិ ) 

perfume ទឹកអប់ ( អាចហិតក្លិនបាន ) 

sound សម្លេង ( អាចស្ដាប់ )

telephone ទូរស័សព្ទ ( អាចនិយាយបាន ) 

furniture គ្រឿងសង្ហារឹម ( អាចមើលឃើញ ) 

etc...

Wednesday, July 20, 2016

នាមសម្ភារៈ

Material Noun = នាមសម្ភារៈ
Definition : material noun is a noun that denote the name of substance or material.
>>> នាមសម្ភារៈគឺជានាមមួយ ដែលកត់សំគាល់ឈ្មោះនៃសារធាតុ ឬសម្ភារៈ។
For examples;
Iron ដែក
gold មាស
pearl គុជខ្យង
saphire ត្បូងកណ្ដៀង
etc...
*** សរុបសេចក្ដីមក គេប្រើវាសម្រាប់ ហៅឈ្មោះ សារធាតុ វត្ថុ ឧបករណ៍ប្រើប្រាស់ជាដើម...។

Tuesday, July 19, 2016

នាមសមាស

Compound Noun = នាមសមាស
Definition : compound noun is a noun that combines word and word (word to word ).
>>> នាមសមាស គឺជានាមមួយដែលតភ្ជាប់ពីពាក្យមួយទៅពាក្យមួយទៀត។
*.Form: noun + noun ==> compound noun
- snow + man > snowman មនុស្សទឹកកក
- sail + boat > sailboat ទូកក្ដោង
*.Form: adjective + noun ==> compound noun
- black + board > blackboard ក្ដាខៀន
- green + house > greenhouse ផ្ទះកញ្ចក់
*.Form : noun + preposition + noun ==> compound noun
- father + in + law > father-in-law ឪពុកក្មេក
- son + in + law > son-in-law កូនប្រសារ
*.Form: verb + noun ==> compound noun
- play + boy > playboy មនុស្សឡូយឆាយ 
- pick + pocket> pickpocket ចោរលូកហោប៉ៅ
*** សរុបមក នាមសមាស គឺជាវិធីផ្សំពាក្យ បង្កើតបានជានាមមួយ ដែលមានន័យគ្រប់គ្រាន់។

Thursday, July 14, 2016

เรียนอ่านคำ = រៀនអានពាក្យ

- แมลงปอ / ម៉ៈឡែងប៉ / = កន្ទុំរុយ
- แมลงเม่า / ម៉ៈឡែងម៉ៅ / = មេភ្លៀង
- แมลงวัน / ម៉ៈឡែងវ៉ាន់ / = រុយ
- แมลงภู่ / ម៉ៈឡែងភូ / = កន្លង់
แมงมุม / ម៉ែងមុម / = ពីងពាង

Wednesday, July 13, 2016

សមូហនាម

Collective Noun = សមូហនាម
Definition : collective noun used to name a number of person,things,places and animals.
>>> សមូហនាម គឺជានាមប្រើឈ្មោះចំនួន រឺការប្រមូលផ្ដុំ នៃមនុស្ស,វត្ថុ,ទីកន្លែង និងសត្វ។
For example :
Teams = ក្រុម
army = កងទ័ព
students = សិស្ស
etc...
*** និយាយរួមទៅ វាប្រើសម្រាប់ហៅឈ្មោះ ក្រុម ពួក ហ្វូង សហគមន៍ជាដើម...។

Monday, July 4, 2016

នាមអសាធារណ៍

Proper Noun = នាមអសាធារណ៍
- Def: Proper noun is used show the name of particalar person,things,places, or animals.
>>>នាមអសាធារណ៍  ជានាមប្រើសម្រាប់បង្ហាញអំពីឈ្មោះ ដែលមានលក្ខណៈពិសេស របស់មនុស្ស,សត្វ,វត្ថុ។
- For examples;
Mongkol borey high school  = វិទ្យាល័យមង្គលបូរី
Battambang = បាត់ដំបង 
 *** អាចនិយាយបានថា នាមនេះគេប្រើសម្រាប់សំគាល់ចំពោះមុខ ឬភាពជាក់លាក់មួយ។

เรียนอ่านคำ = រៀនអានពាក្យ

1. หน้าผาก / ណាផាក / = ថ្ងាស
2. คิ้ว / ឃិវ ( ឃីវ ) / = ចិញ្ចើម
3. ขนตา / ខុនតា / = រោមភ្នែក
4. จมูก / ចះមូក / = ច្រមុះ
5. รูจมูก / រូចះមូក / = រន្ធច្រមុះ
6. ปาก / ប៉ាក / = មាត់
7. คาง / ខាង / = ចង្កា
8. แก้ม / កែម / = ថ្ពាល់
9. หู / ហ៊ូ / = ត្រចៀក
10. ตา / តា / = ភ្នែក
11. ผม / ផុម / = សក់

Saturday, July 2, 2016

เรียนอ่านคำ = រៀនអានពាក្យ

- พระอาทิตย์ / ផ្រះអាធិត / = ព្រះអាទិត្យ
- พระจันทร์ / ផ្រះចាន់ / = ព្រះច័ន្ទ
- ดาว / ដាវ / = ផ្កាយ
- ท้องฟ้า / ថងហ្វា / = ផ្ទៃមេឃ
- พระอาทิตย์ขึ้น / ផ្រះអាធិតឃឹន / = ព្រះអាទិត្យរះ
- พระอาทิตย์ตก / ផ្រះអាធិតតុក / = ព្រះអាទិត្យអស្ដង្គត
- เมฆ / មេក / = ពពក
- พายุ / ផាយុ / = ព្យុះ
#admin_SC

Thursday, June 30, 2016

នាមសាធារណ៍ ឬ នាមសាធារណៈ

Common noun = នាមសាធារណ៍ ឬនាមសាធារណៈ
- Def: common noun is noun that  make comment on person,things,animals,and places.
>>>នាមសាធារណៈ គឺជានាមដែលបង្កើតការពន្យល់ទៅលើមនុស្ស,វត្ថុ,សត្វហើយនិងទីកន្លែង។
For example : 

Cats = ឆ្មា

dog = ឆ្កែ

school= សាលារៀន 

hospitals= មន្ទីពេទ្យ

...........
*** និយាយរួមទៅគឺប្រើសម្រាប់ហៅជាទូទៅ

Wednesday, June 1, 2016

ชนิดถั่ว = ប្រភេទសណ្ដែក

๑. ถั่วเขียว ( ថួខៀវ ) = សណ្ដែកបាយ
๒. ถั่วลิสง ( ថួលិសុង ) = សណ្ដែកដី
๓. ถั่วเหลือง ( ថួលឿង ) = សណ្ដែកសៀង
๔. ถั่วฝักยาว ( ថួហ្វាក់យ៉ាវ ) = សណ្ដែកគួរ
๕. ถั่วพู ( ថួភូ ) = ពពាយ

Monday, May 30, 2016

NOUN = នាមសព្ទ

Definition: Noun is a word that show is the name of person, things, place  and animal.
>>> នាមគឺជាពាក្យមួយសម្រាប់បង្ហាញពីមនុស្ស,វត្ថុ, ទីកន្លែង និងសត្វ។
នាមមានច្រើនប្រភេទដូចជា៖
1. Common noun = នាមសាធារណ៍
2.proper noun = នាមអសាធារណ៍
3.collective noun = នាមសមូហភាព
4.compound noun = នាមសមាស
5.material noun = នាមសម្ភារៈ
6.concrete noun = នាមរូបី
7.abstract noun = នាមអរូបី
8.agent noun = នាមបញ្ជាក់ពីភេទ
9.derivative noun = នាមក្លាយ
10.countable noun = នាមរាប់បាន
11.uncountable noun = នាមរាប់មិនបាន
12.verbal noun = នាមក្លាយមកពីកិរិយា

ថ្នាក់ពាក្យ Part of Speech

ថ្នាក់នៃពាក្យនៅក្នុងភាសាអង់គ្លេសត្រូវបានគេចែកជា8ថ្នាក់នោះគឺ
1.នាមសព្ទ = noun
2.កិរិយាសព្ទ = verb
3.គុណនាម= adjective
4.កិរិយាសព្ទវិសេស ឬគុណកិរិយា= adverb
5.សព្វនាម = pronoun
6.ឈ្នាប់(សន្ធានសព្ទ)= conjunction
7.ធ្នាក់(អាយតនិបាត)= preposition
8.ឧទានសព្ទ = interjection